ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ចូលរួមបុណ្យសពឧកញ៉ា ស៊ុយ សុផាន

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទី៣០ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមបុណ្យសព លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានទទួលមរណភាព កាលពីម៉ោង ៧និង៥៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។

លោកស្រីម៉ែន សំអន បានសម្តែងការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសង្វេគរកទីបំផុតគ្មាន ចំពោះមរណភាពរបស់ឧកញ៉ា ស៊ុយ សុផាន ដែលបានបាត់បង់ឧត្តមភរិយា ម្ដាយ និងជីដូនដ៏ល្អមួយរូប ប្រកបដោយព្រហ្មវិហារធម៌ ទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា មិនតែប៉ុណ្ណោះក៏ជាការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធចក្រ អាណាចក្រ ក៏ដូចជាការងារមនុស្សធម៌ផងដែរ ។

លោកស្រីក៏បានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធសព ឧកញ៉ា ស៊ុយ សុផាន ឆាប់បានយោនយកកំណើត ក្នុងសុគតិភពគ្រប់ៗជាតិ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top