ព័ត៌មានជាតិ

ប្រធានសមាគម ចលនាយុវជនកម្ពុជា សាខាខេត្តព្រះសីហនុ ចាត់ឲ្យតំណាង នាំយកអំណោយទៅឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក តេង ភីស៊ាន ជាតំណាង និងសមាជិក សមាជិកា នាំយកអំណោយទៅឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ អំណោយរួមមានៈ ទឹកបរិសុទ្ធចំនួន១០០កេស, មីថៃចំនួន៨កេសធំ, អាល់កុលចំនួន១០កាន, ម៉ាសចំនួន១០០ប្រអប់, ស្រោមដៃចំនួន១០ប្រអប់ និងធុងបាញ់អាល់កុលចំនួន១០ធុង សរុបថវិកាអស់ចំនួន៦.៤០០.០០០៛ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩(Covid-19)ក្នុងសហគមន៍ ជាពិសេសអនុវត្តអោយបានម៉ឺងម៉ាត់ជាទីបំផុត នូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ៣ការពារ និង៣កុំ ទាំងអស់គ្នា៕

To Top