ភ្នំពេញ ៖ អភិបាលរងក្រុងស្វាយ ខេត្តស្វាយរៀង ដែលគេដឹងថា មានឈ្មោះ សរ សុដានី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ក្រោយពីលោកបានប៉ះពាល់ផ្ទាល់ ជាមួយបុរសជនជាតិចិន២នាក់ ដែលមានវិជ្ជមានកូវីដ១៩។
បើតាមការប្រកាស របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃ៣០ មីនា អ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ជាមួយអភិបាលរងរូបនេះ គឺមានចំនួន១០៥នាក់ ក្នុងនោះអ្នកប៉ះផ្ទាល់៤៤នាក់ បានយកវត្ថុវិភាគសំណាក ៦នាក់ នៅសល់៣៨នាក់រង់ចាំ ក្រុមការងារយកវត្ថុវិភាគ សំណាក ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក១៤ ថ្ងៃផងដែរ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999


