ភ្នំពេញ ៖ ពលករខ្មែរចំនួន៤០នាក់ លួចឆ្លងដែនខុសច្បាប់ មកពីប្រទេសថៃ ត្រូវបានកងកម្លាំង វរសេនាតូចលេខ៥៣៣ កងពលតូចថ្មើជើង លេខ៥៣ សហការជាមួយកម្លាំង នគរបាលការពារព្រំដែន គោកលេខ៨១៧ និង កម្លាំងផ្នែកសឹករង ស្រុកសំពៅលូន ល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ។
ក្នុងចំណោមពលករ៤០នាក់នេះ មានបុរស១៦នាក់ ស្រី១៩នាក់ និង កុមារ៥នាក់ ។ បច្ចុប្បន្នពួកគេត្រូវបានបញ្ជូន ទៅមណ្ឌលចត្តាឡីស័ក នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ៕