Covid-19

ដំណឹងល្អ ! អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៤៩នាក់ ខណៈអ្នកឆ្លងថ្មីចំនួន៣៧នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយរហូតដល់ចំនួន៤៩នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មី ពាក់ព័ន្ធករណីព្រឹត្តិការណ៍សហគមន៍កុម្ភៈចំនួន ៣៥នាក់ និងអ្នកដំណើរពីបរទេស២នាក់។

អ្នកឆ្លងច្រើនជាងគេមាននៅភ្នំពេញ៣០នាក់ កណ្តាល៣នាក់ និងព្រះសីហនុ២នាក់។

គិតត្រឹមព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៤៧៧ នាក់ អ្នកជាសះស្បើយចំនួន១២៤០ នាក់ អ្នកកំពុងព្យាបាលចំនួន១២១៩ នាក់ និងអ្នកស្លាប់១៤ នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top