ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៩នាក់ទៀត និងជាសះស្បើយ ១៦នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន ៦៨នាក់ និងអ្នកដំណើរពីបរទេស១នាក់។
ក្នុងចំណោមចំនួន៦៩នាក់នោះ ស្វាយរៀង ២៨នាក់ ភ្នំពេញ២៣នាក់ កណ្តាល១៣នាក់ និងព្រះសីហនុ៤នាក់។
គិតត្រឹមព្រឹកថ្ងៃ២ មេសា កម្ពុជាមានអ្នកឆ្លងជំងឺសរុបចំនួន២៥៤៦ នាក់ អ្នកជាសះស្បើយចំនួន១២៥៦ នាក់ អ្នកកំពុងព្យាបាលចំនួន១២៧០ នាក់ និងអ្នកស្លាប់ចំនួន១៦ នាក់៕







