សន្និសីទសិល្បៈវិបស ៖ ”គុណតម្លៃនៃសិល្បៈ” ជាគម្រោងរួមគ្នា របស់អ្នកទទួលអាហារូបករណ៍ ទស្សនវប្បធម៌ឆ្នាំ២០២០ នៃអង្គការសិល្បៈខ្មែរអមតៈ។ សន្និសីទនេះ នឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី ៦ មេសា ឆ្នាំ ២០២១ ខាងមុខនេះ ។
កញ្ញា ប៊ននឹម មីលីយ៉ា ជាសិក្ខាកាមម្នាក់ ក្នុងចំណោមសិក្ខាកាម៦នាក់ និងជាអ្នកគ្រប់គ្រងគម្រោងនេះ នេះបានឱ្យដឹងថា សន្និសីទសិល្បៈវិបស ៖ ”គុណតម្លៃនៃសិល្បៈ” មានគោលបំណង លើកកម្ពស់ការយល់ដឹង អំពីគុណតម្លៃសិល្បៈ មកលើសហគមន៍ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ និងមនុស្សជាតិ ។
ជាមួយគ្នានេះដែរ លោក ប៉ូសាគុណ ជាសិក្ខាកាម និងជាអ្នកសម្របសម្រួល សន្និសីទនេះ បានឱ្យដឹងដែរថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ និងដើម្បីសម្រួល ដល់ការចូលរួម កម្មវិធីពេញមួយថ្ងៃនេះ នឹងធ្វើឡើងជាលក្ខណៈអនឡាញតាមកម្មវិធី Zoom ហើយនិងមានផ្សាយផ្ទាល់ នៅលើហ្វេសប៊ុកផេករបស់ អង្គការសិល្បៈខ្មែរអមតៈ (https://www.facebook.com/Cambodianlivingarts) និង ហេ្វសប៊ុកផេករបស់សន្និសីទ សិល្បៈវិបស (https://bit.ly/3r6CS3k) ផងដែរ ។
អ្នកសម្របសម្រួលរូបនេះ បានឱ្យដឹងទៀតថា សន្និសីទសិល្បៈវិបស «គុណតម្លៃនៃសិល្បៈ» ចែកចេញជា៣កម្មវិធីគឺ ៖
១ ពិព័រណ៌រូបថត៖ «ដង្ហើមនាសហសម័យ» ដោយ កែវ ភ័ក្រ និង សិល្បករ ម៉ិច សេរីរ័ត្ន ពីម៉ោង
៩-១០.៣០ ព្រឹក ។ (ព័ត៌មានពិស្តារអំពីពិពរណ៌រូបថតសូមចុច ៖ https://bit.ly/3wor93Z)
២ វេទិកាពិភាក្សា៖ «គុណតម្លៃនៃសិល្បៈ» ដោយ ឃុត សុខឿន, កែវ ភ័ក្រ, ម៉ង់ វ៉ាលី, និង បូនឹម មីលីយ៉ា ពីម៉ោង ២.៣០- ៤ រសៀល។ (ព័ត៌មានពិស្តារអំពីវេទិកាពិភាក្សានេះសូមចុច ៖ https://bit.ly/3rKGFDG)
៣ វេទិកាពិភាក្សា៖ «ស្មារតីនៃរបាំ» ដោយ ជុំវណ្ណ សូដាជីវី និង ប៉ូ សាគុណ ពីម៉ោង៤.៣០-៥.៣០ រសៀល។ (ព័ត៌មានពិស្តារអំពីវេទិកាពិភាក្សានេះសូមចុច ៖ https://bit.ly/3cH6255)
ជាចុងក្រោយ កញ្ញា ប៊ននឹម មីលីយ៉ា អ្នកគ្រប់គ្រងគម្រោង សន្និសីទសិល្បៈវិបស៖”គុណតម្លៃនៃសិល្បៈ” បានស្នើឱ្យមានការចូលរួមអ្នកសិស្ស និស្សិត អ្ន សិល្បករ កស្រាវជ្រាវ អ្នកស្រលាញ់សិល្បៈ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្វែងយល់បន្ថែមទៀតអំពីគុណតម្លៃនៃសិល្បៈរបស់ជាតិយើង៕
ព័ត៌មានបន្ថែមសូមទាក់ទងលោក ប៉ូ សាគុណ តាមរយៈលេខ ០១២ ៤៣២ ២០១ ឬ លោក ឃុត សុខឿន តាមរយៈលេខ ០១២ ៦១០ ៥៥០។