ព័ត៌មានជាតិ

រឿងឡានចតលើសួនស្មៅ ! លោក គួច ចំរើន ប្រាប់ឲ្យម្ចាស់ យកលុយ មកបង់ថ្លៃពិន័យ

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា មានឡានទំនើបជិះហើយ បែរជាម្ចាស់គ្មានខួរគិតពិចារណា យកមកចតលើសួនស្មៅទៅវិញ ។ ករណីនេះលោកអភិបាលខេត្ត ក៏បានប្រាបឲ្យម្ចាស់ប្រញាប់ យកលុយមកបង់ថ្លៃពិន័យផងដែរ ។

លោក គួច ចំរើន បានបញ្ជាក់តាមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ មេសានេះថា «មានឡានប្រើហើយ បើកមកចតលើសួនស្មៅយ៉ាងស្អាត ។ ប្រិយមិត្ត តើនេះជាអំពើបែបណា សង្ហា ឈ្លើយ ថោកទាប ឬល្ងង់ខ្លៅ? កុំភ្លេច យកលុយមកបង់ថ្លៃពិន័យផង ហើយត្រូវរងចាំ មួយរយៈពេលសមរម្យសិន» ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×