កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ បានបន្តទទួលអំណោយឧបត្តម្ភ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។
អំណោយដែលបានប្រគល់ ជូនគណៈកម្មាធិការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនោះមានដូចជា អង្ករ ១តោន , មីម៉ាម៉ា ២០កេស , ទឹកបរិសុទ្ធ ២០កេស, ម៉ាស់ ១០.០០០ម៉ាស់ , និងទឹកអាល់កុល ៦០លីត្រ ។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នា នាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ ។