ភ្នំពេញ ៖ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់សារជាថ្មីថា បុគ្គលមិនសហការ ជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោស ជាពិន័យអន្តរការណ៍ចាប់ពី ១លានរៀល ទៅ៥លានរៀល ។
យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ លោក គឹម សន្ដិភាព នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹង ថា «សូមជម្រាបជូនថាបុគ្គល ដែលមិនសហការជាមួយមន្រ្តី សុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគ រកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោស ជាពិន័យអន្តរការណ៍ពី ១.០០០.០០០រៀល ទៅ ៥.០០០.០០០ រៀល ហើយការបង់ប្រាក់ពិន័យ អន្តរការណ៍នេះ មិនធ្វើឲ្យបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ច ក្នុងការឲ្យមន្រ្តីសុខាភិបាល យកសំណាក ទៅវិភាគ រកមេរោគកូវីដ-១៩ នោះទេ»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៥ មេសា នេះ កម្ពុជារកឃើញអ្នកឆ្លង ចំនួន២៧៥២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១៧៤៧នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន៩៧៩នាក់ និងអ្នកស្លាប់ ចំនួន២១នាក់ ៕