Covid-19

អភិបាលខេត្តកំពង់ចាម សម្រេចអនុវត្តវិធានការរដ្ឋបាល រយៈពេល ២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចដាក់ឲ្យ អនុវត្តវិធានការរដ្ឋបាល រយៈពេល ២សប្តាហ៍ ដោយចាប់អនុវត្តពីថ្ងៃទី៨-២១ ខែមេសា ឆ្នាំ២០២១ ដើម្បីការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

យោងតាមសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ មេសា បានឲ្យដឹងថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។

ជាមួយគ្នានេះ ដើម្បីធានាការពារអាយុជីវិតរបស់ បងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវ ផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រី រួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និង មានមនុស្សជួបជុំក្នុងចំនួនច្រើនជាដើម ។

To Top