ព័ត៌មានជាតិ

បុរស៣នាក់ ជួបជុំផឹកស៊ី ល្មើសវិធានសុខាភិបាល ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ បុរស៣នាក់ ដែលបានជួបជុំគ្នាផឹកស៊ីល្មើស នឹងវិធានការសុខាភិបាល ត្រូវបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ នេះបើតាមការចុះផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

កាលពីថ្ងៃ៤ មេសា នៅម៉ោង១៧ និង៣០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ករណីល្មើសវិធានការ សុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួល ក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យ៣នាក់៖១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ៕

To Top