Covid-19

សម្ដេចតេជោ៖ ពិភពលោក កំពុងប្រែក្លាយវ៉ាក់សាំង ប្រឆាំងកូវីដ ទៅជាវ៉ាក់សាំងកាតព្វកិច្ច

ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងមានតំរូវការវ៉ាក់សាំងកូវីដ១៩យ៉ាងសន្ធឹកសន្ធាប់ និងគ្រប់ប្រភេទវ៉ាក់សាំងដោយមិនគិតថាជារបស់ប្រទេស មហាអំណាចណាមួយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងប្រែក្លាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នេះ ទៅជាវ៉ាក់សាំងកាតព្វកិច្ច។

ការអះអាងរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី បែបនេះ ដោយសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួន កំពុងអនុវត្តន៍នូវវិធានការនេះ រួចស្រេច​ទៅហើយ ដោយបុគ្គលណាមិនបានចាក់វ៉ាក់សាំងកូវីដ១៩គឺមិនអនុញ្ញាតអោយចូលកន្លែងធ្វើការ ឬដើរហើរដោយសេរីបាននោះទេ។

To Top