ក្រចេះ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែង និងខេត្តក្រចេះ រក្សាធនធានសត្វផ្សោតទន្លេមេគង្គ និងខិតខំរកមុខរបរឲ្យប្រជានេសាទ ជំនួសឲ្យមុខរបរនេសាទ ធ្វើឲ្យប៉ះពាល់ធនធានធម្មជាតិ។ ការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់...
រតនគិរី ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន...
ប៉េកាំង៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក សុង ហៃឡាង ប្រធានក្រុមហ៊ុន China Communications Construction Company Ltd.ចូលជួបសម្តែងការគួសម។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានលើកឡើងថា ប្រវត្តិសាស្រ្តរវាងកម្ពុជានិងឥណ្ឌូណេស៊ី គឺមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា រហូតមកដល់បច្ចុប្បន្ន។ លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ហេណុក ពូរ៉ារ៉ូ សមាជិកព្រឹទ្ធសភាឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម...
បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យចំនួន ១០៣៥នាក់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ...
ស្វាយរៀង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រើនរំឭកដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមព្រំដែនជាមួយវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលរវាងប្រជាជនប្រទេសទាំងពីរ។ ការក្រើនរំលឹករបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួន ១,៣០២នាក់...
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំឡើង។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយមានបទឈប់បាញ់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៧។ របៀបវារៈទាំង៧ មានដូចខាងក្រោម៖១-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកជនជាតិថៃមួយចំនួនធ្វើទង្វើអសីលធម៌មកលើ សម្ដេចតេជោ ហ៊ុន សែន មិនស័ក្តិសមជាប្រជាជនស៊ីវិល័យ នោះទេ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ទាប់ពី ប្រជាជនថៃមួយចំនួន បានយករូបភាពរបស់ សម្ដេចតេជោ ហ៊ុន សែន...