ភ្នំពេញ ៖ ករណីឃាតកម្មមួយ បានកើតបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារកូនប្រុស វាយសម្លាប់ឪពុកបង្កើត ក្រោមហេតុផលថា ឪពុកមានគ្រូកាន់ ហើយមានបំណងសម្លាប់រូបគេ នៅព្រឹកព្រលឹមថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២១វេលាម៉ោង៦និង៣០នាទី នៅចំណុចក្រុមទី១ ផ្ទះលេខ២០ ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
បើតាមការផ្សាយ របស់ស្នងការខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ជនបង្កជាកូនបង្កើត ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ២៧ឆ្នាំបានធ្វើសកម្មភាព យកដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ ។
ជនសង័្សយបានឆ្លើយសារភាព តាមបែបរវើរវាយថា ការវាយសម្លាប់ឪពុក របស់ខ្លួនដោយសារតែឪពុក មានគ្រូកាន់ ហើយមានបំណង សម្លាប់រូបគេ ទើបគេវាយសម្លាប់ឪពុកជាមុន ។ ពេលនេះ សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕