ភ្នំពេញ ៖ ព្រោះតែភ្លើងប្រចណ្ឌ បានធ្វើឲ្យបុរសជាប្តី ហ៊ានលើកដៃ សម្លាប់ប្រពន្ធ ដោយគ្មានការ អាណិតអាសូរ ប៉ុន្តែទោះបីជាយ៉ាងណា ក្រោយការសម្លាប់បាន២ថ្ងៃ បុរសជាប្តីត្រូវបានឃាត់ខ្លួន អនុវត្តទោស តាមផ្លូវច្បាប់ ។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលស្ថិតក្នុងក្រុមទី១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប៉ុន្តែនារសៀលថ្ងៃ៦ មេសា នៅចំណុចផ្ទះជួលនេះ មានកាភ្ញាក់ផ្អើលបន្ទាប់ពីប្រទះ ឃើញស្រី្តឈ្មោះ សេង វ៉េត ហៅ ស អាយុ៣៩ឆ្នាំ បានដេកស្លាប់ក្នុង ក្នុងសភាពហើមខ្លាំង និងធំក្លិនមកខាងក្រៅ ដោយមិនដឹងពីមូលហេតុ ។
ផ្តើមចេញពីបញ្ហានេះ និងមានមូលដ្ឋានបង្ហាញ ពីការសង័្សយខ្លាំង ចំពោះការស្លាប់ របស់ស្រ្តីរូបនេះ ទើបសមត្ថកិច្ចឈានដល់ការ នាំខ្លួនបុរសជាប្តី មកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច នគរបាល បុរសជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បានសារភាពថា គាត់ពិតជាបានសម្លាប់ស្រី្ត ជាប្រពន្ធមែន កាលពីថ្ងៃ៤ មេសា នាវេលាយប់រំលងអាធ្រាត្រ ដោយការវាយដំលើផ្ទៃមុខ និងច្របាច់ករហូតដល់ស្លាប់ ។ មូលហេតុឈានដល់ការ សម្លាប់បែបនេះ ដោយសារប្រពន្ធតែងតែជេរប្រមាថ គាត់នៅពេលខឹង ហើយតែងតែទូរស័ព្ទ ទៅរកប្តីមុន របស់គាត់ និងនិយាយសរសើរប្តីមុន ចំពោះមុខគាត់ជាញឹកញយ។
តាមការរៀបរាប់ជនស័្សយ រូបគាត់និងស្រី្តរងគ្រោះទើបនឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយ:ពេល តែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជាប្រពន្ធនេះ មានទីលំនៅខេត្កកណ្តាល ពួកគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រ នៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ស្នាក់នៅទីនេះ ក្នុងអំឡុងខែមីនា នេះ ។
បច្ចុប្បន្នសមត្ថកិច្ច នគរបាលកំពុងរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីបញ្ជូនបន្តទៅកាន់តុលារការ អនុវត្តតាមផ្លូវច្បាប់៕