ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ​ ល្បឿនលឿន ១គ្រឿង របស់ក្រុមហ៊ុន GTVC ដឹកស្រ្តីម្នាក់ ធ្លាក់ឈាមធ្ងន់ធ្ងរ ពីកោះរ៉ុង ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត

" "

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន​ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីម្នាក់ ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺ​ ធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវការសង្គ្រោះបន្ទាន់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានឲ្យដឹងថា ស្ត្រីរងគ្រោះជាស្ត្រីមានផ្ទៃពោះ និងថាការធ្លាក់ឈាមធ្ងន់ធ្ងរនេះ កើតឡើងក្រោយស្ត្រីរងគ្រោះជិះអង្រឹង ហើយដាច់អង្រឹងធ្លាក់ម​កដី កាលពីប៉ុន្មានថ្ងៃមុន។

" "

សកម្មភាពជួយដឹក ជញ្ជូនស្ត្រីរងគ្រោះ មកមន្ទីរពេទ្យបង្អែកខេត្ត ធ្វើឡើងនៅព្រឹកថៃ្ងទី០៨ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលដំណឹងនេះភ្លាមៗ ។ ស្រ្តីរងគ្រោះមាន ឈ្មោះ អុល ណន ភេទ ស្រី អាយុ៤១ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

" "

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា អូប័រពេទ្យរបស់ក្រុមហ៊ុន GTVC របស់លោកឧកញ៉ា បង្កើតឡើង សំរាប់ចេញជួយសង្គ្រោះ ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណ៍ នៅពេលមានជំងឺ ឬជួបហេតុការណ៍ផ្សេងៗ នៅលើផ្ទៃសមុទ្រ និងនៅតាមបណ្តាលកោះនាៗ ក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ជូនយកមកសង្ក្រោះ នៅមន្ទីរពេទ្យ ក្នុងខេត្តបានឆាប់រហ័ស៕

To Top