កំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានបន្តទទួលអំណោយឧបត្តម្ភ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

អំណោយដែលបានប្រគល់ជូន គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនោះមានដូចជា ម៉ាសចំនួន ២៥.០០០ ម៉ាស មីម៉ាម៉ា ២កេសធំ ទឹកបរិសុទ្ធ ២៥កេស អាល់កុលលាងដៃចំណុះ ២៥០ មីលីលីត្រ ចំនួន ១៩២ដប និងថវិកា ២លានរៀល ។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នា នាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ ។
