ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងខ្លីថា សម្រាប់អ្នកដែលគេចវេះ ឬគេចចេញពីកន្លែងចត្តាឡីស័ក បើមិនចម្លងគេ គឺត្រឹមតែពិន័យប៉ុណ្ណោះ ប៉ុន្តែបើចម្លងគេ គឺត្រូវជាប់គុកហើយ ។

លោក គឹម សន្តិភាព បានគូសបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ មេសា យ៉ាងដូច្នេះថា «សូមក្រើនរំលឹក! បើមិនចម្លងគេ ពិន័យ បើចម្លងគេ គុក សម្រាប់អ្នកដែលគេចវេស ឬគេចចេញពីកន្លែងចត្តាឡីស័ក» ៕
