កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១ នេះ បានប្រកាសព័ត៌មាន ជូនប្រជាពលរដ្ឋ ពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ ឈ្មោះ ធឿន ណារ៉ង អាយុ ៣៧ ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជាមួយគ្នានេះរ ដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអំពីប្រវត្តិ ធ្វើដំណើររបស់ស្ត្រី ដែលរកឃើញមាន វិជ្ជមានកូវីដ-១៩ ដែលមានអ្នកពាក់ព័ន្ធ ប៉ះពាល់ដោយផ្ទាល់ចំនួន ១១ នាក់ និងប៉ះពាល់ ដោយប្រយោល ចំនួន ៧៩នាក់ ។ ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តបាន សូមអំពាវនាវ ដល់អ្នកពាក់ព័ន្ធ និងស្ត្រីខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ។


