ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ប្រមាណ ៨លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ។
ក្នុងឱកាសថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា វ៉ាក់សាំងទាំងនោះ នឹងមកដល់កម្ពុជាបន្តបន្ទាប់ តាមកាលបរិច្ឆេទគ្រោងទុកដូចតទៅ៖
- ៥០ ម៉ឺនដូស នឹងមកដល់នៅថ្ងៃ១៧ ខែមេសានេះ
- ១ លាន ៥០ ម៉ឺនដូស មកដល់ខែឧសភា
- ៣ លានដូស មកដល់ខែមិថុនា
- ២ លានដូស មកដល់ខែកក្កដា
- ១ លានដូស មកដល់ខែសីហា៕