Covid-19

សំណួរទាំងបី ចោទសួរទៅកាន់វិទ្យុអាស៊ីសេរី ( RFA ) (វីដេអូ)

ក្នុងអំឡុងពេលនៃពិធីបុណ្យឆេងម៉េង( Qingming )កន្លងមក ស្ថានទូតចិនប្រចាំកម្ពុជា បានផុសអត្ថបទ នឹករំឭកកងកម្លាំងរក្សាសន្តិភាព របស់ចិន និងវីរជនចិន បំពេញបេសកកម្ម ក្នុងប្រទេសកម្ពុជា ក៏ត្រូវបានវិទ្យុអាស៊ីសេរី( RFA )បកស្រាយក្នុងន័យអាក្រក់។ នាថ្ងៃទី៨ ខែមេសា វិទ្យុ RFA បានចុះផ្សាយ អត្ថបទមួយ ដោយបានលាបពណ៌ថា ជំនួយរបស់ចិន មកកាន់ប្រទេសកម្ពុជា មិនបានគោរពសិទ្ធិមនុស្ស និងច្បាប់របស់ប្រទេសកម្ពុជាទេ បណ្តាលឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងអន្ទាក់បំណុល និងព្រមទាំងបន្តពង្រីកឥទ្ធិពល យោធារបស់ខ្លួន។ នេះជាការនិយាយបង្កាច់បង្ខូចមកលើចិន។

យើងខ្ញុំសូមសម្តែង ការមិនពេញចិត្តជាខ្លាំង និងប្រឆាំងយ៉ាងមុតមាំ ចំពោះពាក្យសម្តីខាងលើនេះ។ យើងខ្ញុំក៏ចង់ សួរសំណួរមួយចំនួន ទៅកាន់វិទ្យុ RFA វិញថា៖

១. ការជួយកែលម្អលក្ខខណ្ឌជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា បានល្មើសសិទ្ធិមនុស្សនិងច្បាប់របស់នរណាដែរ?

ប្រទេសចិននិងកម្ពុជា ជាមិត្តភក្តិល្អ ដែលស្គាល់ចិត្តគ្នាទៅវិញទៅមក ជាបងប្អូនល្អដែលតែងជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក។ ប្រទេសចិន បានចាប់ផ្តើមផ្តល់ជំនួយ ជាសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ចាប់តាំងពីទសវត្សទី៥០ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានជួយកម្ពុជា ក្នុងការស្ថាបនាផ្លូវជាង ៣០០០គីឡូម៉ែត្រនិងស្ពានកាត់ទន្លេមេគង្គចំនួន ៨ ខ្សែ។ ចិនបានផ្តល់ជំនួយ ដល់កម្ពុជា ក្នុងការកែលម្អផ្លូវ នៅទីជនបទ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត ក្នុងនោះបានជួយជួសជុលផ្លូវថ្នល់ ចំនួន ២៥ ខ្សែក្នុងខេត្តទាំង ៨ ដែលមានប្រវែងសរុប ១៥៥ គីឡូម៉ែត្រ។ បានជួយជីកអណ្ដូងចំនួនសរុប ១៨១០ កន្លែង និងស្រះទឹកចំនួន ១២៧ កន្លែងដល់ខេត្តចំនួន ១៣ ជាដើម។ តួលេខទាំងនេះត្រូវបានបង្ហាញថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសកម្ពុជា ភាគីចិនបានផ្តល់ជំនួយ និងរួមចំណែកក្នុងកិច្ចការ លើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជន បានជួយការពារសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍន៍របស់ ប្រជាជនកម្ពុជា។ ហេតុអ្វីបានជានិយាយថា ល្មើសជាមួយនឹងសិទ្ធិមនុស្ស? ជំនួយសេដ្ឋកិច្ចរបស់ចិនជូនដល់កម្ពុជាល្អឬមិនល្អ ប្រជាជនកម្ពុជាមានសិទ្ធិនិយាយជាងគេបំផុត។

២.តើជំនួយកម្ចី របស់ភាគីចិន ជូនដល់ភាគីកម្ពុជា ពិតជាអន្ទាក់បំណុលមែនឬ?

ដូចយើងបានជ្រាបហើយថា ជំនួយផ្តល់ប្រាក់កម្ចីរបស់ចិន ទៅកាន់បរទេសតែងតែ ប្រកាន់ខ្ជាប់គោលការណ៍ មិនមានលក្ខខណ្ឌ នយោបាយ មិននាំចេញរបៀបអភិវឌ្ឍន៍ និងមិនប្រើប្រាស់ប្រាក់កម្ចី ជាលេសដើម្បីជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ។ រហូតមកដល់ពេលនេះ ប្រទេសចិន មិនដែលយកបំណុល មកគាបសង្កត់លើ ប្រទេសបំណុលណាមួយទេ ហើយក៏រឹតតែ មិនដែលប្រើប្រាស់ មូលនិធិ ជំនួយមករៀបចំ ផែនការបដិវត្តពណ៌ លើប្រទេសណាដែរ។ រហូតមកដល់បច្ចុប្បន្ននេះ មិនមានប្រទេសណាមួយរងទុក្ខ ព្រោះតែមិនអាចសងបំណុល របស់ប្រទេសចិនដែរ ហើយក៏មិនដែលឮ ថាប្រទេស ណាស្អប់ខ្ពើម ជាមួយជំនួយច្រើនពេក របស់ចិនដែរ។ ផ្ទុយទៅវិញ ប្រទេសទទួលជំនួយភាគច្រើន នៅតែបន្តស្នើសុំចិន បង្កើនជំនួយបន្ថែម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច របស់ខ្លួន ឱ្យកាន់តែល្អប្រសើរ និងបានជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនខ្លួន។ ជាការពិត ជំនួយកម្ចីរបស់ចិនមកកាន់កម្ពុជា មិនត្រឹមតែជួយលើកកម្ពស់ កម្រិតនៃហេដ្ឋារចនា-សម្ព័ន្ធ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ របស់ប្រជាជនក្នុង ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងបានផ្តល់បច្ចេកទេស គ្រប់គ្រងនិងស្តង់ដាយ៉ាងសកម្ម ដើម្បីជួយប្រទេសកម្ពុជា បណ្តុះបណ្តាលអ្នកបច្ចេកទេស វិស្វកម្មនិងអ្នកគ្រប់គ្រងក្នុងស្រុក។ ជារួមបានជួយលើកកម្ពស់សមត្ថភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ចាក់មូលដ្ឋានគ្រឹះយ៉ាង រឹងមាំបន្ថែមទៀត សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន បដិសេធជាច្រើនដងច្រើនសា ចំពោះការលើកឡើងថា ប្រទេសកម្ពុជា បានធ្លាក់ចូល អន្ទាក់បំណុល របស់ចិន។ សម្ដេចបានលើកឡើងថា ការប្រាក់កម្ចី របស់ចិន មានចំនួនទាប ហើយរយៈពេលសង ក៏យូរដែរ អ្វីដែលរឹតតែសំខាន់បំផុតនោះគឺ ប្រទេសចិនតែងតែ គោរពការសម្រេចចិត្ត របស់កម្ពុជាក្នុងការប្រើប្រាស់ប្រាក់កម្ចី ក៏មិនដែលយកបំណុល ជាល្បិចកលដើម្បីបង្ខំ ឱ្យកម្ពុជា ធ្វើកិច្ចការអ្វីនោះដែរ។ ជាក់ស្តែងការលើកឡើង របស់វិទ្យុ RFA ដែលថាប្រទេសកម្ពុជា បានធ្លាក់ចូល អន្ទាក់បំណុល របស់ចិន គឺជាពាក្យសម្តី ផ្តេសផ្ដាសបំផុត។

៣.កិច្ចសហប្រតិបត្តិការ យោធា ដែលបានរៀបចំឡើង ដោយចិននិងកម្ពុជា គឺគ្រាន់តែចង់ ពង្រីកវត្តមានយោធាមែនទេ?

កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក រវាងកងទ័ពចិននិងកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ ដែលមិនអាចកាត់ផ្តាច់បាន នៃកិច្ចកសាង សហគមន៍ជោគវាសនា រួមរវាងចិននិង កម្ពុជា។ កិច្ចសហប្រតិបត្តិការជាមិត្តភាព រវាងកងទ័ពទាំងពីរ មិនត្រឹមតែបានលើកកម្ពស់ ប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការតបទល់រួមគ្នា ជាមួយបញ្ហាប្រឈមក្នុងតំបន់ ថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់។ កន្លងមកនេះ កងទ័ពទាំងពីរបានរៀបចំកិច្ចសហប្រតិបត្តិការទំនាក់ទំនងយ៉ាងល្អប្រសើរលើផ្នែកជាច្រើនមានដូចជា ការហ្វឹកហាត់យោធា ការ បណ្តុះបណ្តាលបុគ្គលិក និង ឧបករណ៍ភស្តុភារជាដើម។ កិច្ចសហប្រតិបត្តិការនេះមិនមែនចង់បង្ហាញទៅកាន់ភាគីទីបី ក៏មិនមានបំណងចង់ប្រឆាំងជាមួយប្រទេសណាដែរ។

កាលពីឆ្នាំ២០២០ ក្រោយពីចិនមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ-១៩មក ក្រសួងការពារជាតិកម្ពុជា បានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់ ជំងឺវីរុសយ៉ាងច្រើន ជូនដល់ក្រសួងការពារជាតិចិន។ ក្រោយពីមានករណីជំងឺ វីរុសកូវីដ-១៩ កើតឡើងក្នុងប្រទេសកម្ពុជា កងទ័ពចិនបានចាត់បញ្ជូនយ៉ាងឆាប់រហ័សនូវក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងជំងឺវីរុសមកកាន់ប្រទេសកម្ពុជា ដែលជាប្រទេសដំបូងគេលើសកលលោក និងបានដឹកបញ្ជូនសម្ភារទប់ស្កាត់ជំងឺវីរុសមកកាន់ប្រទេសកម្ពុជា តាមរយៈយន្តហោះខ្នាតធំចំនួន ៤គ្រឿង។ តាំងពីដើមឆ្នាំ ២០២១ នេះមក កងទ័ពរំដោះប្រជាជនចិនបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដចំនួន ពីរលើកដែលមានចំនួនសរុប ៦០ ម៉ឺនដូសជូនដល់កងយោធពលខេមរភូមិន្ទ។ កងយោធពលខេមរភូមិន្ ទបានក្លាយជា កងទ័ពមួយក្នុងចំណោមកងទ័ពបរទេសដែលទទួលបានជំនួយជាវ៉ាក់សាំងពីប្រទេសចិនមុនគេ។ ទាំងនេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកងទ័ពទាំងពីរមានលក្ខណសមស្របជាមួយនឹងអត្ថប្រយោជន៍មូលដ្ឋាន នៃប្រទេសនិងប្រជាជនទាំងពីរ។ តើអ្វីទៅដែលគេហៅថា ការពង្រឹងកិច្ចសហប្រតិបត្តិការ របស់ចិន ជាមួយកងទ័ពកម្ពុជា ក្នុងគោលបំណងស្វែងរកវត្តមានយោធានៅប្រទេសកម្ពុជា សម្តីនេះគឺជាការប្រើប្រាស់គំនិតថោកទាបបំផុតមកប៉ាន់ស្មានលើចិត្តគំនិតល្អរបស់អ្នកស្អាតស្អំ។

យើងខ្ញុំឆ្លៀតយកឱកាសនេះ ដាស់តឿនទៅលើក្រុម ដែលមានគំនុំ ជាមួយចំណងមិត្តភាពចិននិងកម្ពុជា ថាមិនថាអ្នកចូលមិនចូលចិត្ត ចិននិងកម្ពុជា នៅតែបន្តជំរុញការកសាងសហគមន៍ ជោគវាសនារួម បន្តគាំទ្រគ្នាលើអត្ថប្រយោជន៍ស្នូល និងបញ្ហាចម្បងដែលពាក់ព័ន្ធគ្នា ទៅវិញទៅមក បន្តបង្កើនកិច្ច សហប្រតិបត្តិការ ជាក់ស្តែងយ៉ាងស៊ីជម្រៅ លើគ្រប់វិស័យ ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង កាន់តែច្រើនដល់ប្រជាជនទាំងពីរ ដើម្បីរួមចំណែក កាន់តែច្រើនលើកិច្ចការសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕

Three Questions to RFA

On the traditional Chinese Qingming Festival, the Chinese Embassy in Cambodia published an article in memory of the Chinese martyrs to the cause of peace keeping and other undertakings in Cambodia. However, this was interpreted maliciously by Radio Free Asia (RFA). Its article on 8 April claims that China’s aid to Cambodia disrespects human rights and laws in Cambodia, draws Cambodia into “debt trap”, and that China is seeking military influence in Cambodia. All of these are pure slander, to which we express strong dissatisfaction and firm opposition. Here we would like to ask RFA a few questions:

I. Is helping the Cambodian people raise their living standards in violation of anyone’s human rights and laws?

China and Cambodia, as good friends and brothers, have always been helping and supporting each other. China has been providing economic aid to Cambodia since the 1950s. To date, China has helped to build over 3,000 km of roads and 8 cross-Mekong-River bridges in Cambodia. Through the rural road and water supply programs, 25 roads with the total length of 155km have been built in 8 provinces; 1810 wells and 127 pools have been dug in 13 provinces. The above-mentioned are just a few examples of the contribution of China’s aid to Cambodia’s development and her people’s livelihood. This has greatly helped the Cambodian people realize their rights of subsistence and development. How does this constitute disrespect for human rights? When it comes to whether China’s aid is good or bad, only the Cambodian people could have the final say.

II. Are China’s loans to Cambodia really a “debt trap”?

As is well-known, China’s loans to other countries never add any political conditions, export any development patterns or interfere in any country’s domestic affairs. China has never forced any borrowing countries with debts. No countries have got into trouble because they cannot afford to pay off debts to China, or bemoaned that their debts to China exceeded the limit. On the contrary, most borrowing countries have been requesting China to expand the aid so as to promote their domestic economy and people’s livelihood.

As a matter of fact, China’s loans to Cambodia not only promotes Cambodia’s infrastructure, economic development and her people’s living standards, but also provides management technologies and standards, and helps to train local engineers and management staff. This has helped to enhance Cambodia’s development capacity in a holistic and fundamental manner, laying a more solid foundation for sustainable development.

Prime Minister Hun Sen have many times refuted the “China’s debt trap” rumor. He emphasizes that China’s loans have lower interest and a longer repayment period. Most of all, China has always been respecting Cambodia’s decision on how to use the loans, and never used the debts to pressure Cambodia in any way. Obviously, RFA is only striking up the old tune in fabricating the rumor that Cambodia has fallen into “China’s debt trap”.

III. Does China really seek military influence in Cambodia through military cooperation?

The mutually beneficial cooperation between the military of China and Cambodia is part and parcel of the building of the community of shared future. The friendly military cooperation has not only promoted the high-level development of the bilateral relations, but also played a positive role in addressing challenges and safeguarding peace and stability in the region. Our military exchange and cooperation in joint exercises, staff training, logistic equipment, etc, have proved effective over years. It is not aimed at or intended to confront any country.

Shortly after the COVID-19 outbreak in China last year, the Ministry of National Defense of Cambodia donated a large number of medical supplies to China’s military. When the pandemic hit Cambodia, China’s military also sent a medical expert team to Cambodia promptly, first of its kind around the world, and dispatched 4 sorties of large planes to transport medical supplies to Cambodia. So far this year, the Chinese People’s Liberation Army has donated 600,000 doses of COVID-19 vaccines in 2 batches to the Royal Cambodian Armed Forces, which is among the first foreign armies to have received China’s vaccine aid. The facts have proven that the friendly military cooperation between China and Cambodia serves the interests of both countries and peoples. The article’s argument that China seeks military influence by enhancing military cooperation with Cambodia is nothing more than gauging a gentleman’s kindness with one’s own mean measure.

We would like to take the opportunity to warn those attacking the China-Cambodia friendship. No matter what you throw at us, China and Cambodia will continue unswervingly to build the community of shared future, support each other on issues concerning each other’s core interests and major concerns, and deepen pragmatic cooperation in all areas, with a view to bringing more tangible benefits to both peoples and making greater contribution to regional peace and stability.

三问自由亚洲电台

今年清明之际,中国驻柬埔寨使馆发文缅怀中国维和、援柬英烈,遭到自由亚洲电台恶意解读。该台4月8日发表文章,诬称中国对柬援助不尊重柬人权、法律,令柬陷入“债务陷阱”,且不断谋求扩大自身军事影响,这是赤裸裸的污蔑。我们对此表示强烈不满和坚决反对。在此我们要反问《自由亚洲电台》几个问题:

一、帮助柬埔寨人民改善生活条件违反了谁的人权和法律?

中柬两国作为肝胆相照好朋友,情同手足的好兄弟、始终相互帮助,相互支持。中国自上世纪50年代开始向柬提供经济援助,截至目前,中国已经为柬援建了3000多公里的公路, 8座跨越湄公河的大型桥梁。仅中国援柬乡村道路和供水项目就在8个省修建了25条路,全长155公里;在13个省打下1810口井、127个池塘……这一串串数字,记录着中国援助为柬经济社会发展、为改善人民生活水平做出的贡献,有助于维护柬人民的生存权和发展权,何来的违反人权之说?中国对柬经济援助好与不好,柬埔寨人民最有发言权。

二、中国对柬贷款援助难道真的是“债务陷阱”吗?

众所周知,中国对外贷款援助一贯坚持不附加政治条件、不输出发展模式、不利用贷款干涉别国内政的原则。到目前为止,中国从没有利用债务来压榨过任何一个贷款国,更没有用援款在哪个国家策划颜色革命。至今没有哪个国家因还不起中国债务而崩溃,也没有听说哪个国家嫌弃中国援助太多。相反,大多数受援国不断要求中国加大援助力度,以便更好地发展本国经济,改善民生。

事实上,中国对柬贷款援助不仅帮助柬提升基础设施水平,促进经济发展,改善民生,同时还积极提供管理技术和标准,帮助柬埔寨培训本土工程技术人员和管理人员,从整体上、根本上提升柬埔寨发展能力,为可持续发展奠定更加坚实的基础。

洪森首相曾多次驳斥柬埔寨陷入中国“债务陷阱”的论调。他认为中国贷款利息低,还款期限长,最重要的是中方一贯尊重柬方使用贷款的决定,从未用债务讹诈的手段强迫柬方做任何事情。显然,自由亚洲电台关于柬埔寨落入中国“债务陷阱”说法完全是老调重弹,不值一驳。

三、中国与柬埔寨开展军事合作仅仅是为了扩大军事存在吗?

中柬两军互利合作是中柬命运共同体建设不可分割的内容。中柬两军友好合作不仅有力推动了两国关系高水平发展,而且为共同应对地区挑战、维护地区和平稳定做出了积极贡献。长期以来,中柬两军在军事训练、人员培训、后勤装备等方面开展良好的交流合作,这种合作不针对第三方,也不是为了与什么国家抗衡。

Bong Phea, [11.04.21 17:48]
去年中国发现新冠疫情后,柬埔寨国防部立即向中国军方赠送了大批防疫物资。柬国内出现新冠肺炎疫情后,中国军队迅速向柬派出全球首个抗疫专家组,并出动4架次大型运输机向柬运送抗疫物资。今年以来,中国人民解放军已向柬埔寨王家军援助两批共计60万剂新冠疫苗,柬王家军也成为首批获得中国疫苗援助的外军之一。事实证明,中柬两军友好合作完全符合两国和两国人民的根本利益。所谓中国加强与柬军合作是为了谋求在柬军事存在,完全是以小人之心度君子之腹。

借此机会,我们要正告那些仇视中柬友好的势力,不管你们喜不喜欢,中柬将继续坚定推进命运共同体建设,将继续在涉及彼此核心利益和重大关切问题上相互支持,将继续深化各领域务实合作,为两国人民带来更多实实在在的利益,为地区和平与稳定做出更多贡献。

To Top