ភ្នំពេញ៖ ស្ថិតក្នុងបរិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុង “ព្រឹត្ថិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១” និងក្នុងគោលបំណង ធានាការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត រដ្ឋបាលរាជធានីភ្នំពេញសម្រេច ឲ្យផ្អាកការលក់គ្រឿងស្រវឹង គ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ឲ្យចូលមកទទួលទាន ក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ចៈគ្រប់ប្រភេទ ជាពិសេសក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំ ដូចមានខ្លឹមសារទាំងស្រុង ក្នុងសេចក្តីណែនាំខាងក្រោមនេះ៖


