ភ្នំពេញ៖ ដើម្បីញ៉ាំងឲ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ប្រព្រឹត្តទៅបានយ៉ាងមហាឡារិក អធិអាធម ផ្តល់ភាពស្បាយរីករាយ រក្សាបានប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ព្រមទាំងធានាសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរ-ស្ថាប័ន កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនូវវិធានការ សម្រាប់តម្រូវឲ្យអនុវត្ត និងហាមប្រាម ១១ចំណុច ខាងក្រោម៖
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញញត្តិគាំទ្រ ដែលមានខ្លឹមសារថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះ បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអកអំ បុកនៅរមណីយ៏ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូប នៃរាជធានីភ្នំពេញ នារាត្រីថ្ងៃ១៥កើតពេញបរមី ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក ។ ពិធីនេះអញ្ជើញចូលរួមដោយ លោក កើត ឆែ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជ្រើសរើសយកទីតាំងមុខវត្តឧណ្ណាលោម តាមដងទន្លេសាប ដើម្បីធ្វើការប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣ ។ ពិធីអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ដោយមានទូកចូលរួមទាំងទូកអុំ, ទូកមួងឬហៅថាទូកចែវ, ទូកខ្នាតអន្តរជាតិ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីទាំងអស់ នាព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ បានធ្វើពិធី ដង្ហែរ អង្គកឋិនទាន នាំយកបច្ច័យជាង ១៥ម៉ឺនដុល្លារ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៧...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះបានប្រកាសដាក់ឲ្យអនុវត្តសាកល្បង នូវការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ។ ដើម្បីវិវត្តន៍ទៅតាមយុគសម័យឌីជីថល និងសម្រេចបានការផ្តល់សេវាសាធារណៈឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់អនុវត្តសាកល្បង ការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញ(Online)...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីជូនដំណឹង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាស ឲ្យម្ចាស់អាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពង្រឹងការងារគ្រប់គ្រង ទីតាំងអាជីវកម្មបញ្ចាំគ្រប់ប្រភេទ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យភាគីពាក់ព័ន្ធ អនុវត្តកិច្ចការសំខាន់ៗមួយចំនួន ក្នុងទិវាអក្ខរកម្មជាតិ៨កញ្ញាដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋាន គ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច” ។ សេចក្តីណែនាំនាថ្ងៃ១៨ សីហា បានឲ្យដឹងថា រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់ត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សារធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង ២ ២០៦ ការិយាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...