ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអកអំ បុកនៅរមណីយ៏ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូប នៃរាជធានីភ្នំពេញ នារាត្រីថ្ងៃ១៥កើតពេញបរមី ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក ។
ពិធីនេះអញ្ជើញចូលរួមដោយ លោក កើត ឆែ អភិបាលរងរាជធានី និងលោកស្រី និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-28_11-07-04-1024x682.jpg)
ការប្ររព្ធពិធីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានខកខានតាំងពី៣ឆ្នាំមុន ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ប៉ុន្តែនៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រារព្វពិធីនេះឡើងវិញចំថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ហើយពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើងវិញ ជាលើកដំបូងផងដែរ ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-28_11-07-01-1024x682.jpg)
គួរបញ្ជាក់ដែរថា នេះក៏ជាព្រះរាជពិធីមួយ ដែលប្រារព្វនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះ តាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។ ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើ ក្នុងពិធីអកអំបុក ដែលមាន អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការៈបូជាមួយចំនូនទៀត ៕
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-28_11-06-58-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-28_11-06-56-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-28_11-06-54-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-28_11-06-50-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-28_11-06-48-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-28_11-06-45-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)