ភ្នំពេញ៖ ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៅតែបន្តល្អប្រសើរ ហើយមានប្រជាពលរដ្ឋមកចូលរួម កម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ១.៧០០.០០០នាក់។ យោងតាមរបាយការណ៍របស់ អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា គ្រប់ទីបញ្ជាការស្រាល សភាពការណ៍ក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអកអំ បុកនៅរមណីយ៏ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូប នៃរាជធានីភ្នំពេញ នារាត្រីថ្ងៃ១៥កើតពេញបរមី ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក ។ ពិធីនេះអញ្ជើញចូលរួមដោយ លោក កើត ឆែ...
តាកែវ៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ប្រជាពលរដ្ឋជាច្រើនកុះករ មកពីបណ្ដាភូមិនានា ក្នុងឃុំរវៀង ស្រុកសំរោង បានចូលរួមទស្សនានិងលេប្រណាំងទូកស្មាច់ នៅភូមិព្រៃស្នួល។ ការប្រណាំងទូកស្មាច់ ក្នុងថ្ងៃទី២នេះ ធ្វើឡើងក្រោមអធិបតីភាព លោក កឹម ពន្លក មេឃុំរវៀង...
ភ្នំពេញ ៖ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១.២០០.០០០នាក់។ យោងតាមរបាយការណ៍ ចេញដោយអនុគណៈកម្មការ ការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ អ្នកនាំពាក្យ បន្ដថា ដោយឡែកនៅតាមបណ្តាខេត្តនានា ក៏ទទួលបានភ្ញៀវជាតិ និងបរទេសយ៉ាងច្រើនដែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ វិច្ឆិកា នេះ លោក ប៉ែន...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ប្រជាពលរដ្ឋ មកពីបណ្ដាភូមិនានា ក្នុងឃុំរវៀង ស្រុកសំរោង បានចូលរួមទស្សនានិងលេប្រណាំងទូកស្មាច់ នៅភូមិព្រៃស្នួល ក្នុងបរិយាកាស យ៉ាងសប្បាយរីករាយ។ គួសបញ្ជាក់ថា ការលេងប្រណាំងទូកស្មាច់ ក្នុងភូមិព្រៃស្នួលនេះ គឺជាឆ្នាំទី៣ហើយ ដោយមានការឧបត្ថម...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២៦ វិច្ឆិកា...
ភ្នំពេញ៖ នៅថ្ងៃទី២៤ វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណៈ អំពីការបញ្ជៀសចរាចរនៅតាមបណ្តាផ្លូវមួយចំនួន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយស្ថាប័ននានា និងវិស័យឯកជនបានរៀបចំកម្មវិធីសប្បាយភាពចំនួន១២ទីតាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។ សម្រាប់ទីតាំងនោះ សូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោមនេះ៖
ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃសហការគ្នាឲ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលដែលកម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង...