តាកែវ៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ប្រជាពលរដ្ឋជាច្រើនកុះករ មកពីបណ្ដាភូមិនានា ក្នុងឃុំរវៀង ស្រុកសំរោង បានចូលរួមទស្សនានិងលេប្រណាំងទូកស្មាច់ នៅភូមិព្រៃស្នួល។
![](https://dap-news.com/wp-content/uploads/2023/11/IMG_9293-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9301-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9253-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9322-1024x683.jpg)
ការប្រណាំងទូកស្មាច់ ក្នុងថ្ងៃទី២នេះ ធ្វើឡើងក្រោមអធិបតីភាព លោក កឹម ពន្លក មេឃុំរវៀង និងអ្នកស្រី ស៊ិន សុធាវី ជំទប់ទី១ឃុំរវៀង។
គួសបញ្ជាក់ថា ការលេងប្រណាំងទូកស្មាច់ ក្នុងភូមិព្រៃស្នួលនេះ គឺជាឆ្នាំទី៣ហើយ ដោយមានការឧបត្ថម ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី តាមរយៈលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល។
![](https://dap-news.com/wp-content/uploads/2023/11/IMG_9370-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9260-1024x683.jpg)
ក្រៅពីនេះ ក៏មានចូលរួមឧបត្ថមពីសំណាក់សប្បុរសជន ជាច្រើនទៀតផងដែរ ដែលក្នុងនោះរួមមាន៖
១/ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់និងមីជាតិ
២/ ហាងលក់សម្លៀកបំពាក់ M&M អាវយឺតចំនួន៣០០ និងមួកចំនួន២៥០
៣/ លោកបណ្ឌិត ហៀង ឬទ្ធី ថវិកាចំនួន១ ០០០ ០០០រៀល
៤/លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល ៥០ ០០០០រៀល
៥/ លោក សយ សុភា និងភរិយា ៤០០ ០០០រៀល
៦/លោក សយ វិចិត្រ និងភរិយា ៤០០ ០០០រៀល
៧/ ក្រុមគ្រួសារលោក សឿន ប៉ូង បានឧបត្ថម្ភជាអាវយឺតចំនួន២០០ មួក២០០ ទឹកបរិសុទ្ធនិងភេសជ្ជៈសររុប១៤០កេះ ព្រមទាំងថវិកាចំនួន៤០០ ០០០រៀល។
៨/ អ្នកស្រីគន្ធា អាជីវករផ្សារបត់រការ ១០០០០០រៀល
៩/ ស៊ុំ ប៊ុនលី និងអ្នកស្រី ម៉ៅ ម៉ារ៉ាន់ ឧបត្ថម្ភការប្រគុំតន្រ្តីសម័យ (១រាត្រី)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9256-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9257-1024x683.jpg)
សូមបញ្ជាក់ថា ភូមិព្រៃស្នួលបាននឹងកំពុងរៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី៣ ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ហើយនៅពេលរាត្រី ក៏មានការប្រគុំតន្រ្តី និងបាញ់កាំជ្រួចផងដែរ។
![](https://dap-news.com/wp-content/uploads/2023/11/IMG_9360-1024x683.jpg)
ភូមិព្រៃស្នួលបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ ផ្លូវថ្នល់ បំពាក់អំពូលភ្លើងសូឡា ក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក សម្រាប់ប្រជាពលរដ្ឋ ធ្វើស្រែប្រាំង ជាពិសេសរៀបចំឱ្យព្រឹត្តិការណ៍ សប្បាយរីករាយ ជាប់ជាប្រចាំផងដែរ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាពិធីបុណ្យអុំទូក នេះជាដើម៕
![](https://dap-news.com/wp-content/uploads/2023/11/IMG_9325-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9340-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9333-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9216-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9178-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9433-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/IMG_9455-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)