ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១២មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៧៧នាក់ទៀត ក្នុងនោះ ឆ្លងក្នុងសហគមន៍ ទាំងអស់និងជាសះស្បើយ ៦០នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នៅកម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩ សរុប ៤៥១៥ នាក់,អ្នកជាសះស្បើយ ២២១២ នាក់,អ្នកកំពុងព្យាបាល២២៦៨ នាក់និងអ្នកស្លាប់ ៣០ នាក់៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									