ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ៖ ពលរដ្ឋមើលព័ត៌មាន រន្ធត់ បំភ័យ និងប្រឌិត មួយថ្ងៃពីរម៉ោង រយៈពេលពីរសប្ដាហ៍ប៉ុណ្ណោះ នឹងកើតជំងឺផ្លូវចិត្ត​ (Video)

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋ មើលព័ត៌ មាន រន្ធត់ បំភ័យ និងប្រឌិត មួយថ្ងៃពីរម៉ោង ក្នុងរយៈពេលពីរសប្ដាហ៍ប៉ុណ្ណោះ ប្រជាពលនឹងកើតជំងឺផ្លូវចិត្តដោយមិន ដឹងខ្លួន។

ក្នុងពិធីប្រគល់ប្រាក់លើកទឹកចិត្តជូនអ្នកចាក់វ៉ាក់សាំងទី១លាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានផ្ដាំផ្ញើប្រជាពលរដ្ឋកុំបន្ដមើលព័ត៌មានក្លែងក្លាយ។
លោកស្រី មានយោបល់ថា ប្រសិនបើប្រជាពលរដ្ឋឃើ ញព័ត៌មានក្លែងក្លាយ ត្រូវអូសរំលង ឬលុបចោល តែម្ដង។

លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងមួយថ្ងៃប្រសិនបើយើង ចំណាយពេលពីរម៉ោង ក្នុងការអាន ឬក៏មើលព័ត៌មានដែ លរន្ធត់ ព័ត៌មានដែលមិនពិត ព័ត៌មានប្រឌិត ដែលធ្វើឲ្យយើងខ្វាយខ្វល់ ធ្វើឲ្យយើងរន្ធត់ពេក ប្រសិនបើយើងធ្វើបែប ហ្នឹង ក្នុងមួយថ្ងៃមើល២ម៉ោង ក្នុងរយៈពេល២សប្ដាហ៍ លោក-លោកអ្នក នឹងមានជំងឺផ្លូវចិត្ត»។

លោកស្រី បន្ដថា ក្នុងបរិបទកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួងសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួ នមានបញ្ហាផ្លូវចិត្ត ដោយសារមើលព័ត៌មានក្លែងក្លាយ នេះបើតាមការសិក្សាស្រាវជ្រាវនាពេលកន្លងមក​ ។

លោកស្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋថា ត្រូវមានការជឿជាក់ លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា៕

ដោយ ៖ អេង ប៊ូឆេង

To Top