ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ជូនស្រ្តីមេម៉ាយ វ័យ៦៩ឆ្នាំម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ពុំមានលទ្ធភាព ព្យាបាលរបួស

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១​ បានចាត់តំណាង នាំយកថវិកា ចំនួន១លានរៀល ទៅប្រគល់ជូនស្រ្តីមេម៉ាយម្នាក់ ដែលកំពុងរស់នៅ ២នាក់ម្តាយនិងកូន មានជីវភាពក្រីក្រ និងជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការបាន សម្រាប់ដោះស្រាយ ក្នុងព្យាលបាលរបួសបន្ត ។

ស្រ្តីមេម៉ាយ​ មានតែ២នាក់ម្តាយកូនរូបនេះ មានឈ្មោះ ចៅ សារ៉េន មានអាយុ៦៩ឆ្នាំ រស់នៅបន្ទប់ជួល​ ក្នុងសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ មុនពេលជួប​គ្រោះថ្នាក់ចរាចរណ៍ រូបគាត់និងកូនស្រីរបស់គាត់ បានដើរធ្វើការ ជាកម្មករសំណង់ ដើម្បីរកប្រាក់​ ដោះស្រាយជីវភាព ប្រចាំថ្ងៃ តែមួយរយៈចុងក្រោយនេះ រូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការរកប្រាក់ បន្តទៀតបាន ហើយជួបការខ្វះខាត ផ្នែកជីវភាពទៅទៀត ក៏បានស្នើសុំលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីសុំថវិកា​ សម្រាប់ទិញអាហារហូប និង ព្យាបាលរបួសបន្ត។

ក្រោយពីទទួលបាន ដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកា ចំនួន១លានរៀល យកមកផ្តល់ជូនស្រ្តីមេម៉ាយខាងលើនេះ ដើម្បីដោះស្រាយជីវភាព និង ព្យាបាលរបួសបន្តទៅទៀត។

ជាចុងក្រោយ ស្រ្តីមេម៉ាយដែលមានឈ្មោះ ចៅ សារ៉េន បានថ្លែងអំណរគុណ​ ដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចាត់តំណាង នាំយកថវិកាមកជួយរូបគាត់ សំរាប់ដោះស្រាយជីវភាព និងព្យាបាលរបួសបន្ត នៅពេលនេះផងដែរ៕

To Top