ភ្នំពេញ ៖រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត មកដល់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងដឹកមកកម្ពុជា នាចុងខែមេសាខាងមុខ។
តាមទូតចិននាព្រឹកព្រឹកថ្ងៃ១៣ មេសា នេះបានឲ្យដឹងថាដំណឹង ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំង ជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។

ទូតបន្តថា វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូន មកដល់ប្រទេសកម្ពុជា នាចុងខែមេសា ខាងមុខនេះ តាមរយៈជើងហោះហើរ ពាណិជ្ជកម្ម៕
