លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស ២០២១ ។
យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ ឲ្យទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមណែកដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនថែមទៀត ក្រោមការដឹកនាំ របស់សម្តេចដ៏ឈ្លាសវៃ ។
សូមឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ បុត្រាបុត្រី និងចៅៗជាទីស្រលាញ់ ជួបប្រទះតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕