ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងនិយោជិកទាំងអស់ សូមគោរពជូនពរ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ូ សាន សាយឈុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស ២០២១ ។
យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឲ្យទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនថែមទៀត ក្រោមការដឹកនាំ របស់សម្តេចដ៏ឈ្លាសវៃ ។
សូមសម្តេចវិបុលសេនាភក្តី លោកជំទាវ បុត្រា បុត្រី និងចៅៗជាទីស្រលាញ់ ជួបប្រទះតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕