ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយនាថ្ងៃទី១៣មេសានេះ បានឲ្យដឹងថា កាលពីថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១២រូប ជាករណីឆ្លងក្នុងសហគមន៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យ ព្យាយាមទាក់ទង តាមគ្រប់មធ្យោបាយ នៅតែពុំអាចទាក់ទងបាន ដោយអ្នកទាំងនោះ មិនបានផ្ដល់នូវព័ត៌មានច្បាស់លាស់ នៅលើទម្រងស្នើសុំ ធ្វើពិសោធន៍ រកមេរោគកូវីដ-១៩ នៅពេលទៅយកសំណាក ដូចជាលេខទូរសព្ទទំនាក់ទំនង និងអាសយដ្ឋានពិតប្រាកដ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងក្រោមនេះ សូមជូនដំណឹងដល់ពួកគាត់ អោយទាក់ទងមកកាន់អាជ្ញាធរដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាល៖


