Covid-19

ភ្នំពេញ-ក្រុងតាខ្មៅ ! ប្រជាពលរដ្ឋ​ ធ្វើដំណើរទិញគ្រឿង ឧបភោគបរិភោគ ដោយសមាជិក ២នាក់ មិនឲ្យលើស៣ដង ក្នុងមួយសប្ដាហ៍ (មានសំឡេង)

សារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ពាក់ព័ន្ធនឹងការបិទខ្ទប់​ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ ក្នុងសេចក្ដីសម្រេច ! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងភូមិសាស្ដ្ររាជធា នីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ប្រជាពលរដ្ឋធ្វើដំណើរ ទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំ ថ្ងៃ អាចធ្វើឡើង ដោយសមាជិក យ៉ាងច្រើន ២នាក់ មិនឱ្យលើស៣ដង ក្នុងមួយសប្តាហ៍។

យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ថា ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលា ម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត។ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្ត្រតែមួយ ដែលត្រូវ បានបិទខ្ទប់។

រាជរដ្ឋាភិបាល បន្ដថា ក្នុងអំឡុងពេលនៃការអនុវត្ត វិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបាន ហាមឃាត់មិនឱ្យធ្វើដំណើរ ចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់។ ប៉ុន្តែ ការធ្វើដំណើរចេញ ក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់។

រាជរដ្ឋាភិបាល បន្ថែមថា ការធ្វើដំណើរ ទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម ក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ដែលមិនមានការហាមឃាត់ ដូចបានកំណត់ក្នុងប្រការ៣ និងដោយមានភ្ជាប់ឯកសារ បញ្ជាក់អំពី ការងារ មុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែង អាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត។

រាជរដ្ឋាភិបាល បញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាត ឱ្យបើកដំណើរការ ដោយអាជ្ញាធរ មានសមត្ថកិច្ច។ ការធ្វើដំណើរ ក្នុងគោលបំណងនេះ អាចធ្វើឡើង ដោយសមាជិកយ៉ាងច្រើន ២នាក់ ក្នុងមួយលំនៅឋានឬទីសំណាក់ មិនឱ្យលើសពី ៣ ដង ក្នុងមួយសប្តាហ៍ និងនៅទីតាំង ដែលជិតបំផុតក្នុងរង្វង់ ភូមិសាស្ត្រក្រុង ឬខណ្ឌដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួន នូវអត្តសញ្ញាណប័ណ្ ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់ខ្លួន»

រាជរដ្ឋាភិបាល បន្ថែមថា ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ សុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរ ដោយមូលហេតុសុខភាព បន្ទាន់នេះ ចេញក្រៅឬចូល ក្នុងរង្វង់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយមានការ អនុញ្ញាតពីអាជ្ញាធរ ដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួន មនុស្សមិនឱ្យលើសពី ៤ នាក់សម្រាប់ករណីនីមួយៗ ប៉ុន្តែត្រូវអនុវត្តដាច់ខាត នូវកាតព្វកិច្ចទាក់ទង នឹងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏លើកឡើងថា ការធ្វើដំណើរ ដើម្បីទៅបង្ហាញខ្លួន ឱ្យមន្ត្រីសុខាភិបាលធ្វើ ការយកវត្ថុ សំណាកទៅវិភាគ រកមេរោគ កូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ តាមកាលកំណត់ និងនៅក្នុង ឬ ចេញក្រៅរង្វង់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ – ការធ្វើដំណើរដើម្បីចូលរួម ក្នុងសកម្មភាពដែលបម្រើ ប្រយោជន៍ សាធារណៈ ឬគោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់ របស់អាជ្ញាធរសាធារណៈ៕

To Top