ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ មេសានេះបានប្រកាស ពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២ នាក់ នៅល្ងាចថ្ងៃទី១៤ ខែមេសា។
រដ្ឋបាលខេត្តក្រចេះ អំពាវនាវ ដល់បងប្អូនណា ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ សូមប្រញាប់ជួបក្រុមមន្ត្រីជំនាញ ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកធ្វើតេស្ត។
សូមបងប្អូនអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាល ឆ្លងជំងឺកូវីដ១៩៕

