ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ពីការរកឃើញអ្នកកូវីដ១៩ឆ្លងថ្មី ៣៤៤ នាក់ទៀត ក្នុងនោះឆ្លងសហគមន៍ ៣៣៩ នាក់ និងអ្នកដំណើរពីបរទេស ៥ នាក់ ចំណែកអ្នកជាសះស្បើយ ២៩ នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុប ៥២១៨ នាក់, អ្នកជាសះស្បើយ២៣១៩ នាក់,អ្នកកំពុងព្យាបាល២៨៥៨ នាក់និង អ្នកស្លាប់ ៣៦ នាក់ ៕