ព័ត៌មានKhmer Daily៖ សែនឆេងម៉េង របស់ប្រទេសចិន គឺជាពិធីបុណ្យមួយធ្វើឡើងដើម្បីសែន ឧទិសកុសលដល់ជីដូនជីតា រំឮកគុណដល់វីរជន និងជាការគោរពនឹករំឮក វាដូចគ្នាទៅ នឹងបុណ្យរំឮកថ្ងៃព្រះយេស្ញូគ្រិស្ដរស់ឡើងវិញ ឬបុណ្យ អរ ព្រះ គុណនៅសហរដ្ឋអាមេរិក ដែលជានិមិត្តរូប នៃការកើតឡើងវិញ និងក្តីសង្ឃឹម ។ នៅមុនថ្ងៃ នៃពិធីបុណ្យសែន ឆេងម៉េង ស្ថានទូតចិនប្រចាំ នៅកម្ពុជា បានចេញផ្សាយ អត្ថបទមួយក្រោម ចំណងជើងថា 《កងកម្លាំងរក្សា សន្តិភាពចិន និងវីរជនចិន ដែលបានបញ្ជូនមកកាន់ប្រទេសកម្ពុជា ត្រូវបានបន្តពីមួយជំនាន់ ទៅមួយជំនាន់ ចំណងមិត្តភាពចិននិងកម្ពុជា ឋិតថេរជាអមតៈ》 ដើម្បីជាការគោរព នឹករំឮកដល់វីរជន៣រូបគឺលោកLuo Jinchun លោកChen Zhiguo និង លោកYu Shili ដែលបានបញ្ចុះសពនៅកម្ពុជា ក្នុងបុព្វហេតុ នៃចំណងមិត្តភាពចិន-កម្ពុជា។ ប៉ុន្តែអត្ថបទដែលមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅនេះ ត្រូវបានវិទ្យុអាស៊ីសេរី (RFA) ដែលស្ថិតក្រោមការគាំទ្រ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក យកមកលាបពណ៌នយោបាយ ដោយនិយាយបង្កាច់បង្ខូចយ៉ាងច្រើន ។
អត្ថបទរបស់វិទ្យុ RFA ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមេសាបានសរសេរថា៖ 《អត្ថបទរបស់ស្ថានទូតចិន ប្រចាំកម្ពុជាមានគោលបំណង “ជំរុញ របបក្រុងភ្នំពេញ កុំឲ្យភ្លេចអរគុណយ៉ាង ពិសេសដល់អ្នកថែរក្សាសន្តិភាព” ហើយជំនួយរបស់ចិន មកកាន់កម្ពុជាគឺជា “ការជ្រៀតជ្រែក ចូលក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដើម្បីពង្រីកឥទ្ធិពលនិងផលប្រយោជន៍របស់ខ្លួន” វាគឺជាការមិនគោរពសិទ្ធិមនុស្ស និងច្បាប់របស់កម្ពុជា និងបណ្តាលឲ្យកម្ពុជា “ធ្លាក់ចូលក្នុងអន្ទាក់បំណុល” ព្រមទាំងបន្តពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅកម្ពុជា》។
អត្ថបទទាំងមូលរបស់ស្ថានទូតចិនគឺ និយាយអំពីការរំឮកអនុស្សាវរីយ៍ ចំពោះវីរជនចិនក្នុងបុព្វហេតុ នៃការថែរក្សាសន្តិភាព និងសកម្មភាពផ្សេងៗ។ ទាក់ទងនឹងការនិយាយបង្កាច់បង្ខូច ដោយគ្មានហេតុផលរបស់វិទ្យុ RFA ស្ថានទូតចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងជាដាច់ខាត ព្រមទាំងបានចេញផ្សាយអត្ថបទ ដើម្បីធ្វើការតវ៉ា និងការពន្យល់ដោយលើកឡើងការបកស្រាយចំនួន៣ ៖ ចិនផ្តល់ជំនួយដល់ការអភិវឌ្ឍកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជន បានជួយការពារសិទ្ធិ រស់រានមានជីវិត និងការអភិវឌ្ឍ របស់ប្រជាជនកម្ពុជាយ៉ាងច្រើន។ ប្រាក់កម្ចីរបស់ចិនផ្តល់ជូន ទៅប្រទេសផ្សេងៗមិនដែលមានពាក់ព័ន្ធ នឹងលក្ខខណ្ឌនយោបាយអ្វីមួយទេ ហើយក៏មិនដែលប្រើប្រាស់បំណុល មកដាក់សម្ពាធលើកម្ពុជា ក្រោមរូបភាពណាមួយឡើយ ។ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងកងទ័ពចិន និងកម្ពុជា គឺជាផ្នែកសំខាន់មួយនៃការកសាង ”សហគមន៍ចែករំលែកអនាគតរួមគ្នា” ។
អាមេរិកជាប្រទេសមួយ ដែលមាន“ចរិតស្មារតី” ចម្លែក ដែលតែងតែចូលចិត្តពាក់ស្លាក សញ្ញាឲ្យប្រទេសដទៃ ”ស្មារតី”បែបនេះបានឈាន ទៅដល់ចំណុចមួយ ដែលមានស្ថានភាពរោគសាស្រ្ត ដោយបាន “ធ្វើនយោបាយម៉ាស់” “ធ្វើនយោបាយវីរ៉ុស” “ធ្វើនយោបាយវ៉ាក់សាំង” “ធ្វើនយោបាយផ្កាកប្បាស និង សម្បីតែជនជាតិចិនទៅសែនផ្នូរក៏ត្រូវបាន“ធ្វើជានយោបាយ” ផងដែរ។ សរុបសេចក្តីមក ក្នុងចិត្តគំនិត របស់ជនជាតិអាមេរិក ពួកគេធ្វើអ្វីនៅលើឆាកអន្តរជាតិត្រូវតែតំណាងឲ្យ “ភាពយុត្តិធម៌” ហើយប្រកាស សង្គ្រាមជាមួយ“អំពើអាក្រក់” ដោយពាក់ “ស្លាកសញ្ញា”លើភាគីម្ខាងទៀត ដូច្នេះទើបអាចរកបាននូវហេតុផលសម្រាប់ឥរិយាបទអន្តរជាតិទាំងអស់របស់ខ្លួន។
ចិត្តគំនិតរបស់ជនជាតិអាមេរិក ពិតជាងាយយល់ណាស់ ជាមួយនឹងកម្លាំងកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសចិន ធ្វើឲ្យតួនាទីអនុត្តរភាព របស់អាមេរិក បានរងប្រឈមដែលមិន ធ្លាប់មានពីមុនមក ។ បញ្ហាផ្លូវចិត្តរបស់ជនជាតិ អាមេរិកមួយចំនួន មានភាពផុយស្រួយខ្លាំង ពួកគេមើលពុំឃើញភាពល្អបន្តិច របស់ប្រទេសចិន និងស្តាប់មិនលឺសំដីល្អ របស់ប្រទេសចិនទេ។ នៅពេលណា ដែលមានមតិវិជ្ជមានលើកឡើង ពីប្រទេសចិន ពួកគេក៏គិតថាប្រទេសចិនកំពុងធ្វើការនាំចេញនូវឥទ្ធិពលរបស់ខ្លួន។ ក្នុងអត្ថបទរបស់វិទ្យុRFAបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការទទួលស្គាល់ថា ជំនួយបរទេសគឺជា ”គុណធម៌របស់រដ្ឋាភិ បាលចិន” ប៉ុន្តែក៏បាននិយាយផ្ទុយទៅវិញថា “វាស្ទើរតែគ្មានផលប្រយោជន៍អ្វីសម្រាប់ ប្រជាជនកម្ពុជាទេ” ។ ទាក់ទងនឹងការសន្និដ្ឋានរបស់វិទ្យុRFA ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឆ្លើយតបដោយផ្ទាល់ថា “មានតែប្រជាជនកម្ពុជាទេ ដែលអាចសម្រេចចិត្ត ថា តើជំនួយរបស់ចិនល្អឬ អា ក្រក់ ?”
“ដើមផ្លែប៉េសនិងដើមផ្លែផ្លាំ វាពុំមានការទាក់ទាញទេ ប៉ុន្តែនៅក្រោមដើមបែរ ជាមានមនុស្សដើរ ទៅមកក្លាយជាផ្លូវមួយ” ។ ល្បិចតិចតួច របស់ជនជាតិអាមេរិក គឺមិនអាចបន្លាចគេបានឡើយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធជាច្រើនលើកច្រើនសា ចំពោះការលើកឡើងថា “កម្ពុជាបានធ្លាក់ចូលអន្ទាក់បំណុលរបស់ចិន” និងបានសង្កត់ធ្ងន់ថា ការប្រាក់កម្ចីរបស់ចិនមានចំនួនទាប ហើយរយៈពេលសងក៏យូរដែរ អ្វីដែលកាន់តែសំខាន់បំផុតនោះគឺ ប្រទេសចិន តែងតែគោរពការសម្រេចចិត្តរបស់ កម្ពុជាក្នុងការប្រើប្រាស់ប្រាក់កម្ចី ក៏មិនដែលយកបំណុលប្រាក់កម្ចីដើម្បីដាក់សម្ពាធមកលើប្រទេសកម្ពុជាទេ។
ជាការពិតណាស់ ជនជាតិ អាមេរិកធ្វើបែបនេះគឺមិនល្ងង់ខ្លៅទេ នៅពេលពាក់ស្លាកសញ្ញាអ្វី ឱ្យប្រទេសណាមួយ វាអាស្រ័យទៅលើភាពស្និទ្ធស្នាល នៃទំនាក់ទំនងរបស់ពួកគេជាមួយអាមេរិក ថាតើពួកគេគោរពតាមផលប្រយោជន៍ជាតិរបស់អាមេរិក ឬយ៉ាងណា វាគ្រាន់តែជាការរំលោភបំពានរបស់ជនជាតិ អាមេរិកនៃ “ការធ្វើនយោបាយ” ឆ្លងអន្តរវិស័យដូចជាវប្បធម៌ នយោបាយ សេដ្ឋកិច្ច និងសូម្បីតែចំណេះដឹងទូទៅ ក្រមសីលធម៌ និងធម្មជាតិរបស់មនុស្ស។ នេះក៏ជាការឆ្លុះបញ្ចាំង ពីភាពពិត នៃស្ថានភាពបច្ចុប្បន្ននៅក្នុងទឹកដីអាមេរិក ខ្សែព្រំដែននេះ ត្រូវបានកាត់ផ្តាច់ហើយ។ ក្រុមបញ្ញាវ័ន និងប្រព័ន្ធផ្សព្វផ្សាយ អាមេរិកដូចជាវិទ្យុ RFA គ្រាន់តែពឹងផ្អែកលើ “ការលក់ចម្រៀង” ដើម្បីហូបបាយប៉ុណ្ណោះ ដូច្នេះមិនមែនរាល់ស្លាកសញ្ញា បែបលក្ខណៈអាមេរិចសុទ្ធ តែមានតម្លៃទទួល បានការយកចិត្តទុកដាក់ខ្លាំងនោះទេ ៕
(Zeng Ren)