ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ហាង KUNG FU TEA ដែលបានឧបត្ថម្ភភេសជ្ជៈចម្រុះ មាន កាហ្វេ និងតែគុជ ចំនួន ១០០០ កែវ ក្នុងមួយខែ រយៈពេលពីរខែ គឺខែមេសា និងខែឧសភា សម្រាប់បន្ថែម លើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩។