ព័ត៌មានជាតិ

មណ្ឌលផ្តល់ សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង និងផ្សារអ៊ីអន ១-២ ផ្អាកដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៥-២៨ មេសា

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូមល ផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ ផ្អាកដំណើរការជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ដល់២៨ ខែមេសា ឆ្នាំ២០២១ ខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ បានអំពាវនាវថា «សូមបងប្អូនប្រជាពលរដ្ឋ មេត្តាគោរព និងអនុវត្តទាំងអស់គ្នា តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ និងបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច»៕

To Top