Covid-19

សម្តេចតេជោ ហាមដាច់ខាតមិនឱ្យ រថយន្ដពេទ្យ យោធា នគរបាល ឬរថយន្ដអ្នកធំរត់ពន្ធ មនុស្សចេញពីភ្នំពេញ ទៅខេត្ត ឬពីខេត្ត ចូលភ្នំពេញឡើយ (Video)

ភ្នំពេញ ៖ ក្រោយពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទទួលដំណឹងថា មានការរត់ពន្ធមនុស្ស ចេញពី រាជធានី-ខេត្ត នោះ សម្ដេចតេជោ ក៏បានណែនាំដល់រថយន្ដ ពេទ្យ យោធ នគរបាល ឬរថយន្ដអ្នកធំ ហាមដាច់ខា ត មិនត្រូវរត់ពន្ធមនុស្សចេញពីខេត្ត ចូលភ្នំពេញ ឬពីភ្នំពេញ ទៅខេត្តឡើយ។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាពលរដ្ឋទៅ លេងស្រុកកំណើត នាថ្ងៃពិធីបុណ្យចូលឆ្នាំ មិនអនុញ្ញាតឲ្យចូលរាជធានីភ្នំពេញឡើយ គឺនៅស្រុកកំណើតដែលខ្លួនទៅលេ ងនោះ រហូតដល់រាជធានីភ្នំពេញត្រូវបានបើកឡើងវិញ។ សម្ដេច ក៏បានផ្ដាំផ្ញើដល់អាជ្ញាធររាជធានីភ្នំពេញ ត្រូវពិនិត្យរឿង នេះ បានឲ្យត្រឹមត្រូវបំផុត ដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩ ចេញ-ចូល រាជធានី-ខេត្ត។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានទទួលដំណឹងមិនផ្លូវការថា មានការរត់ពន្ធមនុស្សនៅតាមការធ្វើដំណើរមួយចំ នួន ក្នុងណុង ក៏មានការប្រើប្រាស់ ឡានពេទ្យ តែខ្ញុំមិនជឿនោះទេ តែខ្ញុំត្រូវតែពន្យល់ប្រាប់ ទៅរថយន្ដពេទ្យទាំងឡាយ ដែលត្រូវធ្វើដំណើរ មិនអាចដាក់អ្នកដំណើរដោយលួចលាក់តាមរថយន្ដពេទ្យ ឬក៏រថយន្ដយោធា ឬក៏រថយន្ដនគរបាលទេ ឬរថយន្ដរបស់អ្នកធំណាម្នាក់ ដែលត្រូវទទួលការអនុញ្ញាតធ្វើដំណើរនោះដែរ»។

សម្ដេចតេជោ បន្ដថា មានការផ្សាយតាមនានា ឃើញថា កម្លាំងនគរបាលបានទៅគៀសជាមួយអ្នកធ្វើដំណើរដោយមិនដឹ ងថា ពួកគាត់មានជំងឺកូវីដ-១៩ ឬអត់?។ សម្ដេច ក៏បានណែនាំដល់ អគ្គស្នងកានគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវរកវិធសាស្ដ្រ ដើម្បីរក្សាសុវត្ថិភាពសម្រាប់កម្លាំងនគរបាល និងកម្លាំងកងរាជ អាវុធហត្ថ ដើម្បីធានាថា គ្មានជំងឺឆ្លងចំពោះ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានគាំទ្រពេញទំហឹងចំពោះការអនុវត្តន៍ច្បាប់ ដោយចាប់បញ្ជូនទៅកាន់ តុលាការ ចំពោះជនបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬវិធានការនានា ដែលអាជ្ញាធរបានដាក់ចេញ។ សម្តេចថា នៅតែមានជនបំពានច្បាប់ និងវិធានការអាជ្ញាធរ បានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចជា ការជួបជុំគ្នា ផឹកស៊ី ឬការលួចធ្វើដំណើរឆ្លងខេត្តជាដើម។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំរីករាយជាមួយព័ត៌មានថា មានអ្នកបំពានច្បាប់ ហើយត្រូវបានចាប់បញ្ជូន ទៅតុលាកា រ។ ខ្ញុំលើកទឹកចិត្តឲ្យមានការអនុវត្តន៍ច្បាប់ចាប់បញ្ជូនទៅតុលាការដោយគ្មានការលើកលែង សម្រាប់មនុស្សណាក៏ដោយ ដែលបំពានលើបំរាមនៃការបិទខ្ទប់ ហើយក៏ដូចជាការបំពានទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ»។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩៕

To Top