ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា មានបុរសវ័យចំណាស់ ម្នាក់ទៀតហើយ អាយុ៦៧ឆ្នាំ បានស្លាប់ដោយសារ ជំងឺកូវីដ១៩ នាល្ងាចថ្ងៃទី១៦ មេសា។
សូមបញ្ជាក់ថា កម្ពុជា មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩សរុបទាំងអស់ ៤០នាក់ គិតមកត្រឹមបុរសម្នាក់នេះទៀត។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៧៧១ នាក់ អ្នកជាសះស្បើយ ចំនួន២៤១៦ នាក់ អ្នកកំពុងព្យាបាល ចំនួន៣៣១១ នាក់៕