កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១នេះ បានប្រកាសរកឃើញវិជ្ជមាន កូវីដ-១៩ លើស្ត្រីជនជាតិខ្មែរម្នាក់ ឈ្មោះ ឡេង ចាន់ថេង អាយុ ៤៩ឆ្នាំ ជាអាជីវករលក់ដូរ នៅផ្សារចាស់ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិទី ៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន និងមានអាសយដ្ឋាន បច្ចុប្បន្នផ្ទះលេខ ១០៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអំពីប្រវត្តិ នៃការធ្វើដំណើរមួយចំនួន របស់ស្ត្រីមានជំងឺកូវីដ១៩ នេះផងដែរ និងអំពាវនាវ ដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។


ដោយឡែក នៅថ្ងៃដដែលនេះដែរ រដ្ឋបាលខេត្តកំពង់ចាម បានអនុញ្ញាត ឱ្យដំណើរការឡើងវិញ ហាងអ៊ុតសក់ វិជ្ជតា រចនាម៉ូត ស្ថិតនៅភូមិទី២, ហាង ស្រីឡែន សំអាងការ នៅភូមិទី ១ សង្កាត់វាលវង់ និងភោជនីយដ្ឋាន ក្រវ៉ាន់ (Kravan) នៅភូមិជ្រោយថ្ម សង្កាត់បឹងកុកក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
