ព័ត៌មានជាតិ

គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន គាំទ្រ ចំពោះការធ្វើតេស្តរហ័ស ដើម្បីអាចគ្រប់គ្រង និងឆាប់បញ្ចប់ បញ្ហាកូវីដ១៩ នៅកម្ពុជា

ភ្នំពេញ ៖ បន្ទាប់ពីក្រសួង សុខាភិបាល ចាប់ផ្តើមសម្រេច ការធ្វើតេស្តរហ័ស ដែលនាំឲ្យយើងអាចរកឃើញ អ្នកឆ្លងបានលឿន ដែលងាយស្រួល ក្នុងការគ្រប់គ្រង និងឆាប់បញ្ចប់ការឆ្លងនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសសាទរនិងគាំទ្រ ។

តាមរយៈគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី១៩ មេសានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឲ្យដឹងបន្ថែមថា តាមពិត ការធ្វើតេស្ត រហ័សនេះ ក្រសួងសុខាភិបាល គួរតែធ្វើពីមុនមក ។ ការធ្វើតេស្តរហ័ស នឹងអាចបង្ហាញទិន្នន័យ អ្នកឆ្លងលោតឡើងខ្ពស់ តែសូមកុំបារម្ភ ដោយចំនួនអ្នកឆ្លងមានច្រើន តែក្នុងរយ:ពេលខ្លីទេ បើមានការគ្រប់គ្រង ចង្កោមឆ្លងបានត្រឹមត្រូវ ។ ដូចនេះបើក្នុងរយ:ពេល ២ឬ៣ថ្ងៃនេះមានអ្នកឆ្លងនៅកើនច្រើន សូមកុំបារម្ភពេក ។
អ្វីដែលបារម្ភខ្លាំង រឿងបន្ទុកការទទួលព្យាបាល ។ ដល់ពេលវះកាត់ឲ្យឆាប់ចប់ បញ្ហាហើយ តែសូមកុំឲ្យមានការឆ្លង ពីនាំចូលទៀត ។
គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវ ឲ្យក្រសួងសុខាភិបាល បង្កើន និងពង្រីកការធ្វើតេស្តរហ័សនេះ ឲ្យបានគ្រប់កន្លែង និងសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួម ដើម្បីឆាប់បញ្ចប់បញ្ហាកូវីដ១៩នេះ ៕

To Top