ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា រកឃើញអ្នកកើត ជំងឺកូវីដ១៩ម្នាក់ ជាបុគ្គលិកខាងផ្នែក ម៉ាស៊ីនត្រជាក់ អគារវិមានកាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងបុគ្គលិកធ្វើការ នៅទីតាំងអគារខាងលើនេះ ចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឲ្យដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែង មានហានិភ័យនេះ ៕
