ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦២៤នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់ និងមានជាសះស្បើយចំនួន៤៨នាក់ ។
ក្នុងនោះ ឆ្លងច្រើនជាងគេភ្នំពេញ មានចំនួន៤៦៥នាក់ ព្រះសីហនុ១៤៤នាក់ តាកែវ១០នាក់ ស្វាយរៀង៣នាក់ កំពង់ចាមម្នាក់ និងពោធិ័សាត់ម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ៧០១៣នាក់ អ្នកជាសះស្បើយ ចំនួន២៥២៤នាក់ អ្នកកំពុងព្យាបាល ចំនួន៤៤៣៩ នាក់ និងអ្នកស្លាប់ចំនួន៤៥ នាក់ ៕
