Covid-19

អភិបាលរាជធានី កំណត់ឲ្យតែមនុស្សម្នាក់ ក្នុងមួយគ្រួសារ ចេញទៅផ្សារទិញទំនិញ ដោយមានបណ្ណសម្គាល់ខ្លួន ចេញដោយអាជ្ញាធរ (Video)

" "

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈ Video Conference នៅរាត្រីថ្ងៃទី១៩ ខែមេសានេះ លើកឡើងថា បងប្អូនប្រជាពលរដ្ឋដែលត្រូវ ចេញពីលំនៅឋាន ទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋាន ជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យ ដោយមួយគ្រួសារ ចេញបានតែម្នាក់ប៉ុណ្ណោះ ខណៈផ្សាររដ្ឋ និងឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបាន នៃការរីករាលដាល ជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានោះលោក ឃួង ស្រេង ក៏បានធ្វើការណែនាំ ដល់កងកម្លាំងជិះល្បាត ក្នុងមូលដ្ឋាន ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋាន គ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកស៊ី និងការប្រមូលផ្ដុំជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងយុទ្ធនាការ នៃបិទខ្ទប់រាជធានីភ្នំពេញនេះ។

" "

លោកអភិបាលរាចធានីភ្នំពេញ បានលើកឡើងថា ចំពោះការអនុញ្ញាត ជូនបងប្អូន ប្រជាពលរដ្ឋចេញពីលំនៅឋាន ដើម្បីទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋាន ជាអ្នកចេញបណ្ណសម្គាល់ខ្លួនអោយ ដោយមួយគ្រួសារ ចេញបានតែមួយនាក់ប៉ុណ្ណោះ ហើយផ្សាររដ្ឋនិងផ្សារ ឯកជនទាំងអស់ ត្រូវអនុវត្តតាមវិធាន របស់ក្រសួងសុខាភិបាល និងអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នោះគឺ” បីកុំ បីការពារ “។

" "

ដោយឡែក ចំពោះការងារ ចែកអំណោយ លោក ឃួង ស្រេង បានជំរុញឱ្យខណ្ឌទាំងអស់ អនុវត្តឱ្យមានតម្លាភាព លឿន រហ័ស ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ដែលមានការខ្វះខាត បានទាន់ពេវេលា ៕

To Top