ព័ត៌មានជាតិ

វាយខ្នោះមន្ត្រីយោធាម្នាក់ ក្រោយបើកម៉ូតូបុក ប៉ារ៉ាស់បិទខ្ទប់ និងវាយសមត្ថកិច្ច នៅគោលដៅរង្វង់មូល តាព្រហ្ម ខណ្ឌជ្រោយចង្វារ (Video)

ភ្នំពេញ ៖ សមត្ថកិច្ចនៃ អធិការខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ បានចាប់វាយខ្នោះមន្ត្រីយោធាម្នាក់ ក្រោយបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ហើយថែមទាំងជេរប្រមាថ មាក់ងាយ និងវាយបង្ករបួសស្នាម មកលើសមត្ថកិច្ចទៀតផង ។

បុរសម្នាក់ជាមន្ត្រីយោធានោះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ។

ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួន មកអធិការខណ្ឌដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top