Covid-19

រដ្ឋបាលរាជធានី បន្តយកអំណោយ សម្ដេចតេជោ ចែកពលរដ្ឋរស់នៅតំបន់ក្រហម នៃខណ្ឌមានជ័យ ១០០០គ្រួសារ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបន្តនាំយក គ្រឿងឧបភោគបរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន យកទៅចែកជូន ដល់ប្រជាពលរដ្ឋ រស់នៅតំបន់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ចាត់ជាតំបន់ក្រហម ចំនួន១០០០គ្រួសារ នៅក្នុងភូមិដំណាក់ធំ២ និងដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ ។

ក្នុងឱកាសនោះ លោកអភិបាល រាជធានីភ្នំពេញ បានលើកឡើងថា ការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ មានការលំបាកហើយ ទាំងការរកស៊ី នឹងការរស់នៅប្រចាំថ្ងៃ។ តែលោកសូមសំណូមពរ ឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ ចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ កន្លងមកសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណា ឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញ នូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ នៃការរីករាលដាលនៃជំងឺនេះ ។

លោក ឃួង ស្រេង បន្ថែមទៀតថា សម្ដេចបាន យកចិត្តទុកដាក់ពីជីវភាព ប្រជាណលរដ្ឋបន្ថែមទៀត ដោយបានជួយឧបត្ថម្ភ ជាស្បៀងអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានបិទខ្ទប់១៤ថ្ងៃនេះ ។ អញ្ចឹងទេ លោកសូមឲ្យ បងប្អូនប្រជាពលរដ្ឋ មានការយោគយល់ ហើយបើបងប្អូនប្រជាពលរដ្ឋ មានការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បងប្អូនអាចធ្វើទំនាក់ទំនង មកអាជ្ញាធរសង្កាត់ ។ ចៅសង្កាត់នឹងផ្ដល់ជូន ជាអំណោយជូនបងប្អូនភ្លាមៗ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមអង្គរក្នុង ១ខណ្ឌចំនួន១០តោនរួចហើយ សំរាប់ចែកជូនបងប្អូន ដែលមានបញ្ហាខ្វះខាត ក្នុងដំណាក់កាល បិទខ្ទប់ដោយជំងឺ-១៩នេះ ។

គួរបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋ ទទួលបាន ក្នុងមួយគ្រួសារ បានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ១យួរ៕

To Top