ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ប្រហែលជាមួយម៉ោងមុននេះ កម្មវិធី TikTok កំពុងតែមានភាព រអាក់រអួល ជាមួយនឹងការ អាប់ឡូតវីដេអូ នេះបើតាមការ បង្ហាញ របស់គេហទំព័រ downdetector ដែលជាគេហទំព័រសម្រាប់ តាមដានដំណើរ ការរបស់ក្រុមហ៊ុនផ្សេងៗ មានដូចជា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ជាដើម ។
បច្ចុប្បន្ន ក្រុមហ៊ុន TikTok ក៏បានដឹង អំពីបញ្ហានេះ ហើយកំពុងតែធ្វើការ កែតម្រូវនេះបើតាមការផ្សព្វផ្សាយ របស់ក្រុមហ៊ុន នៅក្នុងបណ្ដាញសង្គម Twitter ។ បញ្ហានេះបានធ្វើឱ្យអ្នកប្រើប្រាស់ មិនអាច អាប់ឡូតវីដេអូ បានទោះបីជាកម្មវិធីហាក់បី ដូចជាមានដំណើរ ការធម្មតា ហើយការអាប់ឡូត របស់គេក៏មិនមាន បញ្ហានោះ ៕
